ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ និងយុទ្ធសាស្ត្រ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ ២០២៣

នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ​ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្វាយរៀង ចក្ខុវិស័យ និងយុទ្ធសាស្ត្រក្រោមអធិបតីភាព ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី នៃក្រសួងដែនដី នគររូបណីយ៍កម្ម និងសំណង់ ។ មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម​ ហែម​ ពិសិដ្ឋ​ អភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម ម៉េង ប៉ុណ្ណារិទ្ធ​ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី ក្រុមការងារបច្ចេកទេសនៃធនាគារជាតិអភិវឌ្ឍន៍អាស៊ី ADB និងលោក លោកស្រីដែលមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបន្តថា ជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការរៀបចំដែនដី នគររូបនីយកម្មថ្នាក់ខេត្តសូមយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖​
១. យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តផែនការរៀបចំដីថ្នាក់ខេត្ត ឱ្យបានត្រឹមត្រូវតមាមស្តង់ដារ មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ។
២.មន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវសហការគ្នា ពិនិត្យជំរុញការរៀបចំផែនការប្រើប្រាស់ដី នៅតាមក្រុងស្រុកផ្សេងៗទៀតឱ្យបានឆាប់ ពិសេសប្រភេទលំនៅដ្ឋាន ឫសំណង់ និងលក្ខណៈសេដ្ឋកិច្ចសង្គម ផលិតផលសក្កដានុពលរបស់ក្រុងស្រុកនីមួយៗ។
៣.ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីស្ថានភាពប៉ូលភូមិសាស្ត្ររបស់ខេត្ត ដល់បណ្តាអ្នកវិនិយោគ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាតម្រង់ទិសដៅផែនការអភិវឌ្ឍន៍ឱ្យចំទិសដៅ ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្ត្រ។

ព័ត៌មានទាក់ទង